កីឡា

លោក Solskjaer នៅសល់ឱកាស ៣ប្រកួតទៀត ដើម្បីរក្សាតំណែង ជាគ្រូបង្វឹកបាន

ក្រោយការបរាជ័យ យ៉ាងធ្ងន់ធ្ងរ ក្រោមស្នាដៃ ក្រុមភ្ញៀវ Liverpool ក្នុងទឹកដីខ្លួនឯង កាលពីយប់ថ្ងៃចុងសប្តាហ៍រួចមក តំណែងជាគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD ដោយលោក Ole Solskjare ហាក់ដូចជាមិនមានភាព ស្ថិតស្ថេរទៀតឡើយ។

The Mirro បានចេញផ្សាយនៅថ្ងៃនេះថា តំណែងរបស់បុរសជនជាតិ នវេសរូបនេះនឹងអាចជួបបញ្ហា ប្រសិនបើការដឹកនាំរបស់គាត់ ក្នុងការប្រកួត៣ទៀត ខាងមុខនេះ នឹងមិនទទួលបាន លទ្ធផលគាប់ប្រសើរទេ នោះនិងក៏ជាពេលវេលាចុងក្រោយ របស់គាត់ផងដែរ។

បញ្ចប់រដូវកាលមុនត្រឹមលេខ២ បានធ្វើឲ្យឱកាស របស់លោក Solskjare មានកាន់តែច្រើនសម្រាប់ស្ថេរភាព ជាគ្រូបង្វឹក ប៉ុន្តែក្រោយការចំណាយដ៏ច្រើន កាលពីរដូវក្តៅកន្លង មកទំរង់លេង របស់ក្រុមហាក់មិនល្អប្រសើរឡើយ ហើយសំពាធក៏កាន់តែមានខ្លាំង ចំពោះរូបគាត់ផងដែរ។

គួរឲ្យដឹងដែរថា គិតចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍ មុនមករយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ លោក Solskjare ត្រូវតែមានកិច្ចការងារ ដ៏ធំចំនួន៣ប្រកួតទៀត ដូចជាការប្រកួតប៉ះនឹង Spurs ការប្រកួតប៉ះនឹង ក្រុមអ៊ីតាលី Atalanta និងបន្ទាប់មក គឺការប្រកួតប៉ះនឹងក្រុមខ្លាំង មេឃខៀវ Man City ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top