កាសែត Calcio Mercato នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបបិសាចក្រហម Man UTD បានដាក់តម្លៃខ្លួន របស់កីឡាករសែប៊ី Namanja Matic ដល់ទៅ១០លានផោន ទាំងដែលកីឡាកររូបនេះ មានវ័យជ្រេបន្តិចទៅហើយក្តី។
គេជឿជាក់ថា ក្លឹបមានបំណងចង់ បានលុយ ត្រឡប់មកវិញខ្លះ ពីកីឡាករវ័យ ៣២ឆ្នាំរូបនេះ ឲ្យបាននៅរដូវក្តៅនេះ មុនពេលដែលកុងត្រា របស់គាត់នឹងត្រូវផុតកំណត់ ទៅរហូតទៅ ដល់ពេល២ឆ្នាំទៀត។
ក្នុងនោះគេអាចមើលឃើញថា ក្លឹបដូចជា Roma ជាដើមនឹងអាចពិចារណា ក្នុងការផ្ទេរនេះ ពីព្រោះថាកីឡាកររូបនេះ នឹងអាចផ្ទេរទៅជួបជាមួយ នឹងគ្រូបង្វឹកចាស់ របស់ខ្លួន គឺលោកJose Mourinho បានវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី