តូក្យូ៖មន្រ្តីដែលបានដឹងអំពីផែនការ នៃការប្រកួតបាននិយាយថា បុគ្គលិក និងកម្មករព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ នៅប្រទេសជប៉ុនរួមទាំងអ្នកធ្វើការមកពីបរទេសនឹងត្រូវប្រមូលសំណាកទឹកមាត់ដោយខ្លួនឯងសម្រាប់ ការធ្វើតេស្តិ៍រកមេរោគ COVID-19 យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌ អនាមិកបាននិយាយថា ជំនួសឲ្យការរៀបចំ កន្លែងពិសេសដើម្បីប្រមូលសំណាកអ្នករៀបចំគ្រោងនឹងចែកចាយ ប្រអប់សម្រាប់ ដាក់នៅទីតាំងមួយក្នុងចំណោម ៦០ ទីតាំងរួមទាំងសណ្ឋាគារ និងកន្លែងនានា។ គណៈកម្មាធិការរៀបចំការប្រកួតកីឡារដូវក្តៅនេះប៉ាន់ប្រមាណថា ចំនួនមន្ត្រី និងពលករ នៅក្រៅប្រទេសអាចត្រូវបានកាត់បន្ថយមកនៅត្រឹម ៧៨.០០០ នាក់តិចជាងពាក់កណ្តាលនៃ តួលេខដំបូងជាវិធានការមួយដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង។
ពួកគេរួមមានសមាជិកនៃគណៈកម្មាធិការអូឡាំពិក សហព័ន្ធកីឡាអន្តរជាតិសារព័ត៌មាន និងអ្នកដែលធ្វើការឲ្យគណៈកម្មាធិការជាតិអូឡាំពិក និងអ្នកឧបត្ថម្ភ។ អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិកប្រមាណ ១៥.០០០ នាក់ក៏ដូចជា គ្រូបង្វឹករបស់ពួកគេនឹងត្រូវពិនិត្យរកមេរោគនេះជាគោលការណ៍ស្ថិតក្រោមការត្រួតពិនិត្យនៅ មជ្ឈមណ្ឌលប្រមូលគំរូត្រូវបានបង្កើតឡើងនៅក្នុងភូមិរបស់អត្តពលិក។
ប៉ុន្តែអ្នករៀបចំការប្រកួតបានកំណត់ថា វានឹងពិបាកក្នុងការ ធ្វើដូចគ្នាសម្រាប់អត្តពលិកមិនមែនដោយសារពួកគេនឹងមានចំនួនច្រើន ហើយមជ្ឈមណ្ឌល ប្រមូលគំរូទំនងជានឹងមានមនុស្សច្រើនកកកុញ។យោងតាមផែនការបច្ចុប្បន្នចំនួនភ្ញៀវ ៧៨.០០០ នាក់ និងកម្មករអូឡាំពិចមកពីប្រទេសជប៉ុនត្រូវធ្វើតេស្ត៍រកមេរោគនេះអាស្រ័យលើ ភាពជិតរបស់ពួកគេទៅនឹងអត្តពលិក។
យោងតាមមន្រ្តីបានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តិ៍ផ្អែកលើ ទឹកមាត់នឹងមានក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការបញ្ជូនសំណាកគំរូហើយ បុគ្គលដែលមានលទ្ធផលវិជ្ជមាននៃមេរោគCOVID-19នឹងត្រូវបាន ធ្វើតេស្តិ៍ម្តងទៀត៕