កីឡា

Pep ជឿជាក់ថា Aguero នឹងអាចលេង បានដល់វ័យ៤០ឆ្នាំ

នៅថ្ងៃនេះគ្រូបង្វឹករបស់ Man City លោក Pep Guardiola បានអះអាងហើយថាការប្រកួតជាមួយនឹង Everton នឹងក្លាយទៅជាការប្រកួត ចុងក្រោយបំផុតមួយរបស់ កីឡាករ Sergio Aguero ជាមួយនឹងក្លឹប។

លោក Pep លើសពីនេះក៏បានធ្វើការលើកសរសើរ យ៉ាងខ្លាំងចំពោះសមទ្ធិផលដែលបានទទួលកន្លងមកជាស្នាដៃរបស់ Aguero ផងដែរមុនពេល ដែលការប្រកួតចុងក្រោយរបស់
គាត់នឹងឈានមកដល់ នៅយប់ថ្ងៃអាទិត្យនេះ។

Aguero នឹងដើរចេញពីក្លឹបនៅរដូវក្តៅដោយ មិនមានតម្លៃខ្លួនឡើយហើយកីឡាករវ័យ៣២ឆ្នាំរូបនេះក៏មិនទាន់បានប្រកាសជាផ្លូវការថានឹងត្រូវទៅ ចូលរួមជាមួយនឹងក្លឹបថ្មីណាមួយ
នៅឡើយខណៈដែល Barcelona ទំនងជាគោលដៅធំបំផុត របស់គាត់។

ទោះបីជាយ៉ាងណាក្តីលោក Pep បានលើកឡើងទៀតផងដែរ អំពីសមត្ថភាពរបស់ Aguero នៅពេលនេះប្រៀបបានទៅនឹងសត្វតោមួយនៅក្នុងព្រៃទាំងល្បឿន និងបច្ចេកទេសនិងគុណភាពស៊ុតបញ្ចូលទីនៅខ្លាំងដដែលហើយជឿជាក់ថា កីឡាករអាហ្សង់ទីនរូបនេះនឹងអាចបន្តលេងដល់អាយុ៤០ឆ្នាំជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top