The Fabrizio Romano នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធជើងចាស់អាហ្សង់ទីន Sergio Aguero នឹង កាន់តែខិតជិត ទៅដល់កិច្ចព្រមព្រៀងមួយ ហើយជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona ។
តារាឆ្នើមរបស់ក្លឹប Man City ដែលនឹងត្រូវចាកចេញពីក្លឹបនៅចុងរដូវកាលរូបនេះនឹងអាចចុះកុងត្រាដែលមានរយៈពេល២ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងក្លឹបយក្ស អេស្បាញ មួយនេះ ព្រមជាមួយនឹងប្រាក់ទឹកចិត្តជាច្រើន ផងដែរ ប្រសិនបើក្លឹបអាចលើកពាន Champion League។

ក្នុងពេលតំណាលគ្នានេះផងដែរក្លឹប Barcelona ក៏មានលេចឬដំណឹងអំពីកិច្ចព្រមព្រៀងក្នុងការផ្ទេរនាំយកកីឡាករខ្សែប្រយុទ្ធហូឡង់
Memphis Depay ផងដែរខណៈដែលកីឡាករក៏បានបញ្ជាក់ប្រាប់មិត្តរួមក្លឹប Lyon នៅឯបារាំងហើយរួចរាល់ផងដែរថាពិតជាចង់មក
ចូលរួមជាមួយនឹង Barcelona៕
ប្រែសម្រួល៖ស៊ុនលី
