AT Madrid យប់មិញនេះគឺបានស៊ុតតាមពីក្រោយក្រុមម្ចាស់ផ្ទះ Valladolid វិញដល់ទៅ២គ្រាប់ដើម្បីយក ជ័យជំនះនៃការប្រកួត និងក៏ជាជ័យជំនះ របស់ខ្លួនសម្រាប់ លើកពាន La Liga ជាលើកដំបូងក្រោយខកខាន៧ឆ្នាំ មកហើយនោះផងដែរ។

Oscar Plano រកបានគ្រាប់បាល់ដំបូងតាំងតែពីនាទីទី១៨ហើយការប្រកួតអូសបន្លាយរហូតចប់តងទី១និងចូលដល់
តង់ទី២នៅនាទីទី៥៧ទើបក្រុមភ្ញៀវ AT Madrid រកបានតាមស្មើមួយគ្រាប់វិញដោយ Angel Correa ។
AT Madrid ត្រូវការចាំបាច់៣ពិន្ទុដើម្បីលើកពានរង្វាន់លីគកំពូល La Liga ដែលខ្លួនបានខកខានតាំងតែពីឆ្នាំ២០១៤ហើយ
ទីបំផុតកីឡាករខ្សែប្រយុទ្ធ Luis Suarez គឺជាអ្នករកបានគ្រាប់បាលជ័យជំនះនៅនាទីទី៦៧៕
ប្រែសម្រួល៖ស៊ុនលី
