គ្រាប់ទី២៣លើក្រុម Leicester City របស់ Harry Kane កាលពីយប់មិញបានធ្វើឱ្យគេឈ្នះស្បែកជើងមាស នៅក្របខ័ណ្ឌ Premire League ជាលើកទី៣ ចំណែក Mohamed Salah មានត្រឹម២២គ្រាប់ប៉ុណ្ណោះ ព្រោះខ្សែប្រយុទ្ធហង្សក្រហម Liverpool មិនអាចរកគ្រាប់បាន ទោះក្រុមពួកគេឈ្នះ Crystal Palace ២-០ ក៏ដោយ។
អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ គឺខ្សែប្រយុទ្ធដ៏មុតស្រួច របស់ក្រុមមាន់ខ្នាយមាស រកគ្រាប់បាល់បានលើស ២០គ្រាប់នៅ Premier League រហូតដល់ទៅ ៥ លើកក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីរដូវកាលឆ្នាំ២០១៧-២០១៨មក ។
ការគ្រងស្បែកជើងមាស ជាលើកទី៣នេះដែរ បានធ្វើឱ្យ Kane ក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមនៅ Premier League តាមទាន់កំណត់ត្រារបស់ខ្សែប្រយុទ្ធ Alan Shearer ប៉ុន្តែពួកគេទាំងពីរ នៅមិនទាន់អាចបំបែកកំណត់ត្រា Thierry Henry បានទេដ្បិតកីឡាករបារាំងរូបនេះទទួលបានរហូតដល់ទៅ ៤ ដង។
គួរបញ្ជាក់ថា មួយគ្រាប់របស់ខ្សែប្រយុទ្ធអង់គ្លេស វ័យ២៧ឆ្នាំ Harry Kane លើក្រុមកញ្ច្រោងខៀវ Leicester City រកបាននៅនាទី ៤១ ចំណែកខ្សែប្រយុទ្ធសញ្ជាតិវែល Gareth Bale រកបាន២គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតជាគ្រាប់ Own Goal ធ្វើបានដោយកីឡាករ Leicester K.Schmeichel៕