កីឡា

Tuchel នឹងមិនដាក់ Kane ចោលពេលប្រកួត ប៉ះនឹង Man UTD ឡើយ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាគ្រូបង្វឹក Bayern Munich លោក Thomas Tuchel នឹងមិនទុកឲ្យកីឡាករ ខ្សែប្រយុទ្ធជួរមុខ Kane អង្គុយកៅអីបម្រុងឡើយ ពេលប្រកួតប៉ះនឹង Man UTD។

Bayern Munich អាចឡើងដោយស្វ័យប្រវត្តទៅហើយ ក្នុងវគ្គជម្រុះពូល A ដែលនៅសល់តែមួយប្រកួតចុងក្រោយប៉ះនឹង Man UTD ដែលត្រូវបានគេដឹងថាក៏នឹងត្រូវធ្លាក់ ជាស្វ័យប្រវត្តិដូចគ្នាដែរនោះ។

ទោះបីជាយ៉ាង ណាក្តី Kane នឹងមិនដាក់ឲ្យអង្គុយកៅអីបម្រុងឡើយ ហើយត្រូវចូលរួមប្រកួត ដ៏អស្ចារ្យមួយនេះ តាមការចង់បានរបស់អ្នកគាំទ្រ ។ ទំរង់លេងរបស់ Kane ចាប់តាំងតែពីបានផ្ទេរមកអាល្លឺម៉ង់ គាត់អាចរកបានគ្រាប់បាល់កំណត់ត្រា ២២គ្រាប់ ក្នុងការបង្ហាញតែ១៩ ប្រកួតជូន Bayern Munich៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top