នាទីចុងក្រោយទៅហើយ ទើបហង្សក្រហម Liverpool អាចធានាបាន តំណែងលេខរៀងទី៣ ក្នុងតារាងកំពូលអង់គ្លេស Premier League ជាពិសេសសិទ្ធក្នុងការ
លេងនៅពានរង្វាន់ Champion League នារដូវកាលក្រោយ។
ជ័យជំនះយប់មិញទៅលើក្រុម Crystal Palace ក្នុងលទ្ធផល ២ទល់នឹង០ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp អាចយកបាន៣ពិន្ទុ និងរក្សាតំណែងលេខរៀងទី
៣ ក្នុងតារាងទាំងប្រផិតប្រផោយ។
នៅចំពោះមុខអ្នកគាំទ្រក្នុងការប្រកួតប្រមាណជា១០០០០ នាក់កីឡាករខ្សែប្រយុទ្ធ Sadio Mane គឺជាអ្នកដែលអាចរកបានគ្រាប់បាល់ទាំង២គ្រាប់ នោះម្នាក់ឯង។ការប្រកួត
ផ្សេងទៀតកាលពីយប់មិញនេះផងដែរបានបញ្ចប់ទៅជាផ្លូវការតោខៀវ Chelsea ក៏បានឡើងមកលេខរៀងទី៤ មានឈ្មោះទៅលេងនៅ Champion League រដូវកាលក្រោយ ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

