ផ្សេងៗ

Barcelona ពិចារណាលប់ចោលកុងត្រាជាមួយនឹង Dembele

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Ousmane Dembele ក្រោយព្យាយាមស្វែងរកក្លឹបមិនបាននៅក្នុងពេលកំណត់ នៃការដោះដូរខែមករានេះទៅហើយនោះទំនងជានឹងនៅសល់ជម្រើសមួយទៀតជាមួយនឹង Barcelona។

ជម្រើសតែមួយគត់នោះគឺក្លឹប Barcelona បានទំនងជាសម្រេចទៅហើយគឺការកាត់ផ្តាច់កុងត្រា ដែលនៅសេសសល់ទាំងអស់ជាមួយនឹងកីឡាករចោលតែម្តងដោយសុខចិត្តខាត បង់ប្រាក់ជំងឺចិត្តមួយចំនួនទៅឲ្យកីឡាករជាជាងការបង់ប្រាក់កម្រៃប្រចាំសប្តាហ៍ដ៏ច្រើន។

កន្លងមកមុនបញ្ចប់ខែមករាកីឡាករបារាំងរូបនេះ ធ្លាប់មានលេចឬថាបានទាក់ទងជាមួយ នឹងក្លឹបតោខៀវ Chelsea និងក្លឹបមួយចំនួនទៀត ដែរប៉ុន្តែមិនបានសម្រេចចិត្តឡើយរហូតដល់ ព្រឹកថ្ងៃអង្គារនេះហើយជឿជាក់ថា Barcelona នឹងកាត់ផ្តាច់កុងត្រាដែលនៅសល់ចោល សង្ឃឹមថានឹងអាចបង្វែរប្រាក់ចំណាយទៅលើកីឡាករ ចំណូលថ្មីជំនួសវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top