ប្រកួតចុងក្រោយ នៃរដូវកាលរបស់តោខៀវ Chelsea យប់មិញមិនគួរឲ្យចងចាំនោះទេ ពីព្រោះថា បានត្រឹមទទួលបរាជ័យប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមរបស់លោក Tuchel គឺអាចធានាបានតំណែង ទៅលេងនៅ Champion League នារដូវកាលក្រោយ។
តាមពិតទៅប្រសិនបើ Leicester City ដែលជាក្រុមតាមពីក្រោយ Chelsea នោះបានយកឈ្នះ Spurs យកបាន៣ពិន្ទនោះ Chelsea នឹងធ្លាក់ទៅលេខរៀងទី៥ បាត់ទៅហើយ ប៉ុន្តែ Leicester City យប់មិញបានត្រឹមបរាជ័យ លើក្រុម Spurs ក្នុងលទ្ធផល ៤ទល់នឹង២។
ប្រកួតយប់មិញនេះ Chelsea ត្រូវបាន Aston Villa ស៊ុតបាន២គ្រាប់ បានមុនដោយកីឡាករ Traore និង Ghazi ហើយការប្រកួតបន្តអូសបន្លាយ រហូតដល់នាទីទី៧០ទើប Ben Chiwell អាចរកបាន១គ្រាប់វិញ៕ ប្រែសម្រួល៖ស៊ុនលី