កីឡា

Mane ស៊ុតបាន២គ្រាប់ជួយឲ្យ Liverpool ធានាបានតំណែងនៅ Champion League រដូវកាលក្រោយ

នាទីចុងក្រោយទៅហើយ ទើបហង្សក្រហម Liverpool អាចធានាបាន តំណែងលេខរៀងទី៣ ក្នុងតារាងកំពូលអង់គ្លេស Premier League ជាពិសេសសិទ្ធក្នុងការ
លេងនៅពានរង្វាន់ Champion League នារដូវកាលក្រោយ។

ជ័យជំនះយប់មិញទៅលើក្រុម Crystal Palace ក្នុងលទ្ធផល ២ទល់នឹង០ បានធ្វើឲ្យក្រុមរបស់លោក Jurgen Klopp អាចយកបាន៣ពិន្ទុ និងរក្សាតំណែងលេខរៀងទី
៣ ក្នុងតារាងទាំងប្រផិតប្រផោយ។

នៅចំពោះមុខអ្នកគាំទ្រក្នុងការប្រកួតប្រមាណជា១០០០០ នាក់កីឡាករខ្សែប្រយុទ្ធ Sadio Mane គឺជាអ្នកដែលអាចរកបានគ្រាប់បាល់ទាំង២គ្រាប់ នោះម្នាក់ឯង។ការប្រកួត
ផ្សេងទៀតកាលពីយប់មិញនេះផងដែរបានបញ្ចប់ទៅជាផ្លូវការតោខៀវ Chelsea ក៏បានឡើងមកលេខរៀងទី៤ មានឈ្មោះទៅលេងនៅ Champion League រដូវកាលក្រោយ ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top