កីឡា

ការលុបចោល ព្រឹត្ដិការកីឡាអូឡាំពិក ជប៉ុនខាតបង់ទឹកប្រាក់ ប្រមាណ ១៧ពាន់លានដុល្លារ

តូក្យូ៖ យោងតាមការប៉ាន់ស្មាន របស់វិទ្យាស្ថានស្រាវជ្រាវ បានបង្ហាញកាលពីថ្ងៃអង្គារ បានឲ្យដឹងថា ការលុបចោលព្រឹត្ដិការ កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅរដូវក្តៅនេះ នឹងធ្វើឱ្យប្រទេសជប៉ុន ខាតបង់ថវិកាប្រមាណ ១,៨១ទ្រីលានយ៉េន ស្មើនឹង (១៧ ពាន់លានដុល្លារ) ។

វិទ្យាស្ថានស្រាវជ្រាវ Nomura ព្រមានថា នឹងមានការខាតបង់ផ្នែកសេដ្ឋកិច្ច កាន់តែធំថែមទៀត ប្រសិនបើស្ថានភាពបន្ទាន់ ត្រូវបានប្រកាសថា អាចដោះស្រាយជាមួយ នឹងករណីឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីការប្រកួត កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ត្រូវបានធ្វើឡើង តាមការគ្រោងទុក។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានឲ្យដឹងថា “ទោះបីព្រឹត្ដិការណ៍កីឡា ត្រូវបានលុបចោលក៏ដោយ ការបាត់បង់សេដ្ឋកិច្ច នឹងតូចជាងការខូចខាត ដែលធ្វើដោយស្ថានភាពអាសន្ន” នេះបើតាមការលើកឡើង របស់លោក Takahide Kiuchi អ្នកសេដ្ឋកិច្ចប្រតិបត្តិ នៃវិទ្យាស្ថានស្រាវជ្រាវ Nomura។

វិទ្យាស្ថាននេះបានឲ្យដឹងទៀតថា ប្រសិនបើព្រឹត្តិការណ៍ កីឡាអូឡាំពិកពីចុងខែកក្កដា ត្រូវបានធ្វើឡើងដោយគ្មាន អ្នកទស្សនានោះ នឹងមានលទ្ធផល ១,៦៦ ទ្រីលានយ៉េន នៅក្នុងផលប្រយោជន៍សេដ្ឋកិច្ច ដែលមានចំនួន ១៤៦,៨ ពាន់លានយ៉េន តិចជាងប្រសិនបើពួកគេ ត្រូវបានគេប្រារព្ធធ្វើឡើង ជាមួយអ្នកទស្សនាក្នុងស្រុក។

ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយ បានចង្អុលបង្ហាញ ដល់សាធារណជនជប៉ុន ដែលមានការព្រួយបារម្ភ អំពីការរាតត្បាតជំងឺកូវីដ-១៩។ ក្នុងនោះជិត ៦០ ភាគរយនៃអ្នកឆ្លើយសំណួរ នៅក្នុងការស្ទង់មតិ របស់សារព័ត៌មានក្យូដូ កាលពីពាក់កណ្តាលខែឧសភា បានឲ្យដឹងថាកីឡាអូឡាំពិក ទីក្រុងតូក្យូ និងប៉ារ៉ាឡាំពិក គួរតែត្រូវបានលុបចោល៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top