កីឡា

ឈុតអង់គ្លេស សម្រាប់ប្រកួតអ៊ឺរ៉ូ ឆ្នាំ២០២០ ត្រូវបានប្រកាស តែ Dier អត់មានឈ្មោះ

ក្រុមអង់គ្លេសទាំង៣៣នាក់ ត្រូវបានប្រកាសជាផ្លូវការ ហើយកាលពីថ្ងៃម្សិលមិញ ដើម្បីត្រៀមការប្រកួតអ៊ឺរ៉ូ ឆ្នាំ២០២០ នៅរដូវក្តៅខាងមុខនេះ ក្នុងនោះកីឡាករ ខ្សែការពារកណ្តាល Trent Alexander-Arnold និងកីឡាករខ្សែការពារ Ben White សុទ្ធតែមានឈ្មោះ ប៉ុន្តែលើកលែងតែ Dier ទៅវិញ។

មុនការប្រកួតមកដល់ក្រុមអង់គ្លេស ក៏នឹងត្រូវមានការប្រកួត មិត្តភាពមួយផងដែរ ជាមួយនឹងក្រុមអូទ្រីស និងរ៉ូម៉ានី។ ខណៈដែលការប្រកួត ពានរង្វាន់ នឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនាខាងមុខ ហើយអង់គ្លេស នឹងមានថ្ងៃផុតកំណត់ ត្រឹមថ្ងៃទី១ ខែមិថុនា ប៉ុន្តែគ្រូបង្វឹកលោក Southgate បានជ្រើសរើសក្រុមថ្មីនេះ រួចរាល់ទៅហើយ។

កីឡាករវ័យក្មេងៗភាគច្រើន ត្រូវបានគេមើលឃើញថា បានដាក់បញ្ចូលនៅក្នុងឈុតធំលើកនេះ ដែលក្នុងនោះមានទាំង Jack Grealish, Mason Greenwood, Bukay Saka និង Jude Bellingham ជាដើមខណៈដែលកីឡាករវ័ យជ្រេដូចជា Henderson និង Kane នឹងដើរតួជាប្រធានក្រុម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top