The Goal នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានសហព័ន្ធបាល់ទាត់បារាំង FFF លោក Noel Le Graet នៅសប្តាហ៍នេះបានសារភាពថាលោក ពិតជាមានបំណងចង់ឲ្យកីឡាករខ្សែប្រយុទ្ធឆ្នើម Mbappe ក្នុងការសម្រេចចិត្តបន្តលេងជាមួយនឹង PSG ។
Mbappe ទោះបីជាយ៉ាងណាក្តីត្រូវបានគេមើលឃើញថា មិនមានភាពខុសប្រក្រតីអ្វីខ្លាំងទេនៅរដូវកាលនេះ និងក៏រីករាយខ្លាំងដែរពីព្រោះថាគាត់អាចគ្រាប់ បាល់បានរហូតទៅដល់៤២គ្រាប់ក្នុងការបង្ហាញ ខ្លួនទាំង៤៧ដងទាំងអស់ឲ្យក្លឹប។
កីឡាករវ័យ២២ឆ្នាំរូបនេះបានជួយឲ្យ PSG លើកពាន Coupe de France និង Trophee des Champions បានទោះមិនអាចលើកពាន Ligue1 បានក្តីប៉ុន្តែអនាគតរបស់ខ្លួនស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ដោយសារកុងត្រាថ្មីមិនទាន់ត្រូវបានបន្តនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី