កីឡា

Chelsea លើកពាន Champions League ជាផ្លូវការ

១គ្រាប់របស់ Kai Havertz គឺជាគ្រាប់បាល់តែ១គ្រាប់គត់ដែលបានកើតឡើងនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League រវាងក្រុម
មេឃខៀវ Man City និងតោខៀវ Chelsea កាលពីយប់មិញនេះ។

ក្រុមទាំងពីរបានសម្រុកគ្នា ប្រហាក់ប្រហែលគ្នាដោយ Man CIty ស៊ុតចេញបាន៧ដងចំគោលដៅតែម្តងខណៈដែល Chelsea ស៊ុតចេញបាន៨ដងចំគោលដៅ២ដង
ប៉ុណ្ណោះប៉ុន្តែគ្រាប់បាល់បានកើនឡើង នៅនាទីទី៤២ដោយការបញ្ជូនបាល់ពី Mason Mount យ៉ាងល្អទៅឲ្យ Kai Havertz ញាក់ដាច់អ្នកចាំទីរកបានគ្រាប់បាលជ័យជំនះ។

ទោះបីជាបានត្រឹមលេខរៀងចំណាត់ទី៤ ក្នុងតារាងកំពូលអង់គ្លេស Premier League ក្តីប៉ុន្តែ Chelsea មានទំរង់លេងកើនឡើង ជាបន្តបន្ទាប់ចាប់តាំងតែពីពេលដែល
លោក Thomas Tuchel ឡើងមកជាគ្រូបង្វឹកជំនួសលោក Frank Lampard ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top