កីឡា

Ronaldo ​ឈ្នះ​ពាន ​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត ​នៅ Serie A ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ឈ្នះ​ពាន​រង្វាន់ ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ ​នៅ​លីគ​កំពូល​អ៊ីតាលី Serie A ​ហើយ ​បន្ទាប់​ពី​រក​បាន​២៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៣​ប្រកួត​។

​បើ​ទោះ​ជា​មិន​អាច​ជួយ​ក្រុម Juventus ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​មែន ប៉ុន្តែ Ronaldo ​នៅ​តែ​អាច​ឈ្នះ​ពាន​រង្វាន់ ​កិត្តិយស​ជា​ច្រើន ។ ​កីឡាករ​វ័យ​៣៦​ឆ្នាំ​នេះ ​ជា Top Scorer ​នៅ​លីគ ​ហើយ​ពេល​នេះ​ក៏​បាន​ឈ្នះ​ពាន ​រង្វាន់​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ ​ក្នុង​រដូវ​កាល​នេះ​ថែម​ទៀត​នៅ​អ៊ីតាលី ។ ​ដោយ​លេខ​២​បាន​ទៅ​លើ Lukaku ​របស់ Inter Milan ​ដែល​ជា​ក្រុម​ជើង​ឯក ​និង​លេខ​៣ ​នោះ​បាន​ទៅ​លើ Zlatan ​របស់​ក្រុម AC Milan ​។

រំលឹក​ថា​រដូវ​កាល​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​រដូវ​កាល​មិន​ជោគជ័យ​របស់ Ronaldo ​នោះ​ទេ ។ ​រូបគេ​ជួយ​ក្រុម Juventus ​បាន​ត្រឹម​លេខ​៤​ក្នុង​តារាង Serie A ​ប៉ុណ្ណោះ ដោយ​ជិត​នឹង​មិន​បាន​លេង ​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​ក្រោយ​ថែម​ទៀត ។ ​ប្រភព​ជា​ច្រើន ​នៅ​អ៊ីតាលី ​បាន​បញ្ជាក់​ថា​អតីត​កីឡាករ Real Madrid ​រូប​នេះ​នឹង​ចាកចេញ ​ហើយ ​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ៕

Most Popular

To Top