កីឡា

Juventus ត្រៀមបន្តកុងត្រាថ្មី ជូនកីឡាករខ្ចីជើង ពីក្លឹប AT Madrid ម្នាក់

the Goal នៅថ្ងៃចន្ទ បានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ Alvaro Morata នឹងអាចចំណាយពេល១ រដូវកាលទៀត ជាមួយនឹងក្លឹបអ៊ីតាលី Juventus ប៉ុន្តែក្នុងនោះជឿជាក់ថា ក្លឹបនេះនឹងត្រូវចំណាយប្រាក់ ប្រមាណជា១០លានអ៊ឺរ៉ូ ដើម្បីអាចបន្តកុងត្រានេះ ជាមួយនឹងក្លឹប ដើមរបស់កីឡាករគឺ AT Madrid ។

នេះមានន័យថា Alvaro Morata នឹងអាចបន្តលេងក្នុងលក្ខខណ្ឌខ្ចីជើងនេះ ជារដូវកាលទី២ ហើយបន្ទាប់ពីបានផ្ទេរ មកដល់ទឹកដី Turin នេះតាំងតែពីរដូវក្តៅមុនហើយ បានបញ្ចប់ទៅនៃរដូវកាល ជាមួយនឹងគ្រាប់បាល់ រហូតទៅដល់២០គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនទាំង៤៤ដង។

ទោះបីជាព័ត៌មាន នៅមិនទាន់ត្រូវ បានចេញផ្សាយជាផ្លូវការក្តី ប៉ុន្តែវានឹងត្រូវបានប្រកាស នៅក្នុងពេលឆាប់ៗនេះ ខណៈដែលក្លឹបនៅមិនទាន់អាច រកគ្រូបង្វឹកថ្មីជំនួសគ្រូបង្វឹក លោកAndrea Pirlo ដែលត្រូវបានក្លឹបបណ្តេញចេញ កាលពីសប្តាហ៍មុននៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top