កីឡា

AC Milan រៀបចំឯកសារ ដើម្បីស្នើសុំចរចា នាំយក Giroud ពីអង់គ្លេស

the Goal ជឿជាក់ថា ក្លឹបយក្ស AC Milan បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសុំចរចានាំយកកីឡាករ ខ្សែប្រយុទ្ធជើងចាស់ បារាំង Olivier Giroud មករួមក្លឹប ក្នុងនាមជាកីឡាករ ដែលមិនមានតម្លៃខ្លួន ខណៈដែលកុងត្រា របស់គាត់ជាមួយនឹង Chelsea គឺនឹងត្រូវផុតកំណត់ ទៅហើយនៅរដូវក្តៅនេះ។

នៅសល់មិនដល់១ខែផង កុងត្រារបស់ Giroud គឺត្រូវបញ្ចប់ ទៅហើយជាមួយ នឹងក្លឹបតោខៀវ Chelsea ទោះបីជាបានជួយ លើកពាន Champions League ឲ្យក្លឹបក្តី ប៉ុន្តែមិនមានសញ្ញា នៃការបន្តកុងត្រារវាងគ្នា នឹងកើតឡើងនោះដែរ ប៉ុន្តែ AC Milan គឺបានកំពុងមមាញឹក រៀបចំឯកសារមួយចំនួន ដើម្បីកិច្ចការងារ ផ្ទេរមួយនេះ ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ មិនត្រឹមតែបានជួយឲ្យលើក Champions League នោះទេគាត់ក៏បានជួយធានា ឲ្យក្លឹបបានបញ្ចប់ទៅ នៃរដូវកាលក្នុងចំណាត់ថ្នាក់ លេខរៀងទី៤ ផងដែរ ប៉ុន្តែក៏មិនមែនមានតែ ក្លឹប AC Milan នោះដែរដែលចង់បានគាត់ក្នុង នោះក៏មានក្លឹបនៅបារាំង ជាស្រុកកំណើត របស់គាត់មួយចំនួនផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top