កីឡា

Muller និង Hummels បង្ហាញខ្លួន ឲ្យជម្រើសជាតិ អាល្លឺម៉ង់វិញ

កីឡាករខ្សែប្រយុទ្ធជើងចាស់ ទាំងពីរគឺ Muller និង Hummels ព្រមទាំង Boateng ផងត្រូវបានគេដឹងហើយថា កាលពី២ឆ្នាំកន្លងមក ត្រូវបានដកឈ្មោះចេញ ពីបញ្ជីជម្រើសជាតិ ដោយគ្រូបង្វឹក លោក Low ប៉ុន្តែពេលនេះទាំង Muller និង Hummels គឺអាចមានឈ្មោះត្រឡប់ មកចូលរួមជម្រើសជាតិ វិញហើយ ។

ការបង្ហាញខ្លួន សាជាថ្មី ក្នុងការប្រកួតមិត្តភាព បានត្រឹមលទ្ធផល១ស្មើ ជាមួយនឹងក្រុមជម្រើសជាតិ ដាណឺម៉ាក លើកនេះត្រូវបានធ្វើឡើង នៅមុនបន្តិច នៃព្រឹត្តិការណ៍ពាន រង្វាន់ អ៊ឺរ៉ូ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅ ក្នុងពេលឆាប់ៗ ខាងមុខនេះ។

អាលឺម៉ង់ ក្រោយបានធ្លាក់ចេញ ពីព្រឹត្តិការណ៍ ពានរង្វាន់ ពិភពលោក នៅរុស្សីត្រឹមវគ្គចែកពូល ក្នុងនាមជាម្ចាស់ពានរង្វាន់ចាស់ នោះបានក្លាយទៅ ជាសំពាធយ៉ាង ខ្លាំង ទៅលើគ្រូបង្វឹក លោក Low ដែល ជាលទ្ធផល លោកបានសម្រេចចិត្ត ក្នុងការបង្ខំ ឲ្យធ្វើការកែប្រែ ទំរង់លេង របស់ក្លឹប ដែលក្នុងនោះកីឡាករ ទាំង៣នាក់នោះ ត្រូវបានដក ឈ្មោះចេញ កាលពី២ឆ្នាំមុន ប៉ុន្តែបញ្ហានេះ បានក្លាយ ជារឿង
ដ៏ចម្រូងចម្រាស ទើបធ្វើឲ្យលោកកោះហៅ ពួកគេទាំងពីរនាក់ មកវិញទទួលយកឱកាស ចុងក្រោយមួយ ក្នុងព្រឹត្តិការណ៍ អ៊ឺរ៉ូឆ្នាំ២០២០នេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top