យោងតាមការចេញផ្សាយ របស់ The Sunsports នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករ Kieran Trippier បានធ្វើការនិយាយប្រាប់ ទៅកាន់មិត្តរួមក្រុម ជម្រើសជាតិអង់គ្លេស របស់ខ្លួនហើយថា ពិតជាចង់ចេញពីអេស្បាញមែន ដើម្បីមកចូលរួមជាមួយ នឹងបិសាចក្រហម Man UTD។
បិសាចក្រហម Man UTD រដូវក្តៅនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើការចំណាយ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជាពិសេសក៏មានកីឡាករ របស់ក្លឹប AT Madrid រូបនេះផងដែរ នៅក្នុងផែនការរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ឲ្យសមត្ថភាពរបស់ក្រុមកាន់តែខ្លាំង អាចប្រជែងពានរង្វាន់ កំពូលអង់គ្លេស Premier League បាននៅរដូវកាលក្រោយ។
គ្រូបង្វឹករបស់ក្លឹបលោក Ole Gunnar Solskjaer បានមើលឃើញថាកីឡាករអង់គ្លេស វ័យ៣០ឆ្នាំរូបនេះ នឹងក្លាយទៅជាកូនសោ ដ៏សំខាន់មួយទៀត ដើម្បីពង្រឹងសមត្ថភាពការងារ របស់ក្លឹបនិងជាជម្រើស និងការជួយរុញច្រាន ការប្រកួតប្រជែងឲ្យកាន់តែខ្លាំងឡើង ចំពោះកីឡាករ Aaron Wan Bissaka នៅក្នុងតំបន់ការពារស្លាបស្តាំ៕ ប្រែសម្រួល៖ស៊ុនលី