Logan Paul បាននិយាយថា Mike Tyson គឺស្ថិតក្នុងបញ្ជីឈ្មោះ អ្នកដែលគេចង់វាយ បន្ទាប់ពីវីរ បុសប្រដាល់រូបនេះ បានទាយថា គេនឹងចាញ់ក្រោមថ្វីដៃរបស់ Floyd Mayweather ។
តារាយូធូបវ័យ២៦ឆ្នាំ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទប់បាន៨ទឹក ពេញជាមួយអ្នកប្រដាល់ មិនដែលចាញ់ Floyd កាលពីដើមសប្ដាហ៍នេះ។ មុនការប្រកួតនេះ Tyson ធ្លាប់ទស្សទាយថា Mayweather អាចយកឈ្នះលើ Paul បាន។
និយាយក្រោយបញ្ចប់ការ ប្រកួតជាមួយ Floyd តារាយូធូប Paul បានតបទៅវិញថា គេនឹងកត់ក្នុងបញ្ជីទាំងអស់ សម្រាប់អ្នកដែលគិតថា គេនឹងចាញ់ ។ ក្នុងនោះ Paul ក៏បានបញ្ជាក់ អំពីឈ្មោះរបស់ Tyson ផងដែរ ។
ក្នុងជំនួបដែលទទួលរង ការរិះគន់ចាស់ដៃ កាលពីថ្ងៃច័ន្ទ Mayweather ត្រូវគេរំពឹងទទួលបានប្រាក់ ១០០លានដុល្លារ ឯ Paul បានជិត២០លានដុល្លារ៕