កីឡា

Mike Tyson បញ្ចេញ​វីដេអូ ​ហាត់​វាយ​ដូច​ព្យុះ ឮ​ថា ​ជិត​ប្រកួត​ជាមួយ Logan Paul

ការ​ប្រកួត​​រវាង Mike Tyson ជាមួយ Logan Paul មិន​​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​​វីរបុរស​​ប្រដាល់​ខាង​លើ ​បាន​​​ខិតខំ​ហ្វឹកហាត់​យ៉ាង​មុតមាំ។

ថ្មី​ៗ​នេះ Tyson ទើប​តែ​​បង្ហោះ​វីដេអូ​​ លើ​បណ្ដាញ​សង្គម​​ពី​ការ​ហ្វឹកហាត់​ ជាមួយ​ដៃ​គូ។ រូបរាង​របស់​បុរស​វ័យ​៥៥​ឆ្នាំ ​​​​ហាក់​ពេញ​កម្លាំង​មាំទាំ​​ជាង​មុន​ ខណៈ​មាន​ព័ត៌មាន​​លេច ឮ​ត្រូវ​ប្រកួត​ជាមួយ​តារា​យូធូប Logan Paul នៅ​ខែ​កុម្ភៈ​ខាង​មុខ។

វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម Tik Tok បាន​បង្ហាញ Tyson បញ្ចេញ​កណ្ដាប់​ដៃ​ញាប់​ដូវ​ព្យុះ ជាមួយ​នឹង​កាយវិការ​រហ័សរហួន ​​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ជំនួប​រវាង Tyson និង Logan កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ ដើម្បី​រក​ផ្លូវ​បង្កើត​ឲ្យ​ចេញ​ ជា​កម្មវិធី​ប្រកួត​អស្ចារ្យ​មួយ។

Tyson អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​ បាន​ត្រឡប់​ពី​ការ​​ចូល​និវត្តន៍ ​​កាល​ពី​ខែ​វិច្ឆិកា បន្ទាប់​ពី​ខកខាន​ប្រកួត​អស់​ រយៈពេល​១៥​ឆ្នាំ។ លោក​បាន​ប្រកួត​​ស្មើ​គ្នា​ជាមួយ​លោក Roy Jones Jr វ័យ​៥២​ឆ្នាំ ក្នុង​ការ​ប្រកួត​មិត្តភាព​៨​ទឹក៕ Source: Sabay

@miketyson

The left looks too right 🥊

♬ Breathe – Fabolous

Most Popular

To Top