កីឡា

Rashford ៖ យើងនឹងឈ្នះ ការប្រកួតទាំងឡាយ ប្រសិនបើក្រុមអង់គ្លេស មានវត្តមាន របស់ Grealish

នៅថ្ងៃនេះ មានការលើកឡើងមួយ ចេញពីកីឡាករ ខ្សែប្រយុទ្ធឆ្នើម អង់គ្លេស Marcus Rashford ថា ក្រុមតោបី អង់គ្លេស នឹងអាចឡើងទៅដល់ទំរង់លេងល្អបំផុត ប្រសិនបើកីឡាករឆ្នើម របស់ក្លឹប Aston Villa គឺកីឡាករ Jack Grealish នឹងអាចមានវត្តមាន ក្នុងការប្រកួត របស់ក្រុមជាញឹកញាប់ ។

Rashford បានពិពណ៍នាថា កីឡាករ Jack Grealish គឺជាកីឡាករដ៏អស្ចារ្យបំផុត Great Player និងអះអាងថា ក្រុមអង់គ្លេស នឹងអាចរកជ័យជំនះ បានជាច្រើនបន្ថែមទៀត ប្រសិនបើមានវត្តមាន របស់ Grealish នៅក្នុងការប្រកួត។

គួរឲ្យដឹងដែរថា Grealish បានជាប់ឈ្មោះជាកីឡាករទាំង២៦នាក់ របស់អង់គ្លេសសម្រាប់ព្រឹត្តិការណ៍ ពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០ ក្រោយជួយក្លឹបបានក្នុងចំណាត់ ថ្នាក់លេខរៀងទី១១ ក្នុងកំពូល តារាងអង់គ្លេស និងបើទោះបី ជាបានអវត្តមានរយៈពេលប៉ុន្មានខែ ចុងក្រោយក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top