កីឡា

អតីតតារា បាល់ទាត់ កូរ៉េខាងត្បូង Yoo Sang-chul ស្លាប់ ដោយសារ ជំងឺមហារីក

ក្រុងសេអ៊ូល ៖ សមាគមបាល់ទាត់កូរ៉េ បាននិយាយថា អតីតកីឡាករបាល់ទាត់ ឆ្នើមកូរ៉េខាងត្បូង លោក Yoo Sang -chul ដែលនាំយកក្រុមបាល់ទាត់ ប្រទេសនេះ ទៅសល់ប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃ ព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក កាលពីឆ្នាំ ២០០២ បានទទួលមរណភាព ដោយសារជំងឺមហារីកលំពែង នៅអាយុ ៤៩ ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ thevibes នៅថ្ងៃទី៩ណ ខែមិថុនា ឆ្នាំ២០២១ ។

កីឡាករខ្សែបម្រើរូបនេះ គឺជាកម្លាំងស្នូល របស់ក្រុមកូរ៉េខាងត្បូង នៅពេលពួកគេធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលក្រោមការដឹកនាំ របស់ Guus Hiddink ក្នុងព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកឆ្នាំ ២០០២ ដែលប្រទេសនេះ បានធ្វើជាសហម្ចាស់ ផ្ទះ ជាមួយប្រទេសជប៉ុន ។ Yoo ស៊ុតបាល់បញ្ចូលទីប៉ូឡូញ នៃវគ្គចែកពូល ជាមួយនឹងជ័យជម្នះក្រុម នឹងបន្តយកឈ្នះអ៊ីតាលី និង អេស្ប៉ាញ ។

lokបានបង្កើតក្រុម All-Star របស់ FIFA ក្នុងឆ្នាំនោះ។ KFA បានបញ្ជាក់ ពីការទទួលមរណភាព របស់លោកដោយមានសារមួយថា យើងនឹងចងចាំជារៀង រហូតនូវការស្រែកហ៊ោ និងសិរីរុងរឿងនៅថ្ងៃនោះ ជាមួយអ្នកដែលបានសម្រាកនៅក្នុងសន្តិភាព ។

លោក Yoo បានចំណាយពេលអាជីព បាល់ទាត់រយៈពេល ១៦ ឆ្នាំ របស់លោកនៅក្នុងទ្វីបអាស៊ី ដោយលេងនៅ J-League របស់ជប៉ុន និង K-League របស់ប្រទេស របស់លោក ។ លោកបានក្លាយ ជាគ្រូបង្វឹក Incheon United នៅឆ្នាំ ២០១៩ ប៉ុន្តែលោក ត្រូវបាន គេធ្វើរោគវិនិច្ឆ័យថា មានជំងឺ មហារីកលំពែង ដំណាក់កាលទី ៤ នៅឆ្នាំនោះ ដែលបង្ខំឲ្យលោកឈប់លេង នៅប៉ុន្មានខែក្រោយមក ។

អ្នកគាំទ្រមានការភ្ញាក់ផ្អើល ចំពោះដំណឹង នៃការស្លាប់របស់លោក និងបានបង្ហោះសារចូលរួមរំលែកទុក្ខ តាមអ៊ីនធើណេត ។ អានសារមួយថា អរគុណដែលបានផ្តល់ អំណោយដល់យើងដោយការចងចាំ ដ៏អស្ចារ្យដែលយើងនឹង ស្រឡាញ់ជារៀងរហូត ៕ ដោយ៖លី ភីលីព

Most Popular

To Top