កីឡា

Owen៖ Foden នឹង​ធ្វើ​ឲ្យ​ពិភពលោក ​ភ្ញាក់ផ្អើល ដូច​ដែល​ខ្ញុំ​ធ្លាប់ ​ធ្វើ​កាល​ឆ្នាំ​១៩៩៨

Michael Owen ជឿជាក់​ Phil Foden នឹង​ដើរ​តាម​គន្លង ​របស់​លោក​ជួយ​អង់គ្លេស ​នៅ​ពាន Euro ដូច​ដែល​លោក​ធ្លាប់​ធ្វើ ​កាល​ពី​ឆ្នាំ​១៩៩៨​នៅ World Cup ។

Owen មាន​វ័យ​ទើប​តែ​១៨​ឆ្នាំ​ប៉ុណ្ណោះ ពេល​ដែល​​គេ​ចាប់​ផ្ដើម ​ធ្វើ​ឲ្យ​ពិភពលោក ​ចាប់​ផ្ដើម​ស្គាល់​ដោយ​រក​គ្រាប់​បាល់ ​បាន​ទល់​នឹង​រ៉ូម៉ានី ។ បន្ទាប់​មក​​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ទៀត ពេល​ប៉ះ​អាហ្សង់ទីន ​​ក្នុង​ពាន​រង្វាន់ World Cup ដែល​រៀបចំ​នៅ​បារាំង។

ពេល​នេះ Foden វ័យ​២១ ​​ដែល​ទើប​ជួយ​ Manchester City ឈ្នះ​​ពាន​លីក កំពុង​​ក្លាយជា​តារា ​ដែល​ត្រៀម​លេច​ធ្លោ​ ​ស្ថិត​ក្នុង​ក្រុម​របស់​លោក Gareth Southgate។ Owen បាន​លើក​សរសើរ​អំពី​សមត្ថភាព​របស់ Foden ហើយ​ជឿជាក់​គេ​នឹង​​​ល្បី​ឈ្មោះ​ខ្លាំង​នៅ Euro ឆ្នាំ​នេះ។

“ខ្ញុំ​គិត​ថា​ Foden គឺ​ពិសេស​​ខ្លាំង​ណាស់ ។ គេ​ប្លែក​ពី​កីឡាករ​ដទៃ។ គេនឹង​ក្លាយ​ជា​កីឡាករ​កម្រិត​ពិភពោលោក” ។ មុន​ការ​ប្រកួត​មក​ដល់ Foden បាន​អរគុណ​ដល់​លោក Gareth​ ដែល​ផ្ដល់​ឱកាស​ ឲ្យ​ចូល​ជម្រើស​ជាតិ​ជា​ថ្មី ក្រោយ​មាន​រឿង​អាស្រូវ ​យក​នារី​ឡើង​ សណ្ឋាគារ ​កាល​ពី​ឆ្នាំ​មុន។

កាល​ព្រឹត្តិការណ៍ World Cup ១៩៩៨ នៅ​បារាំង Michael Owen បាន​ជាប់​ឈ្មោះ​ជា​កីឡាករ ​វ័យ​ក្មេង​ឆ្នើម​ជាង ​គេ​ប្រចាំ​កម្មវិធី ៕
sabay

Most Popular

To Top