កីឡា

Real Madrid ដាក់តម្លៃលក់ Brahim Diaz

កីឡាករខ្សែបម្រើសញ្ជាតិ អេស្បាញ Brahim Diaz ដែលបានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ក្នុងពេលដែលលេង ជាលក្ខណៈខ្ចីជើង
ជាមួយនឹងក្លឹប AC Milan កាលពីរដូវកាលមុននោះ ពេលនេះត្រូវបានគេដឹងថា កំពុងខិតជិតទៅនឹងកិច្ចសន្យាផ្ទេរ ចេញពីដាច់ពី
ក្លឹបដើមរបស់ខ្លួនគឺ Real Madrid ហើយ ។

The Goal អាចអះអាងបានថា ក្លឹបយក្សរបស់អ៊ីតាលីមួយនេះ គឺកំពុងតែបន្តការពិភាក្សាគ្នា នៅឡើយជាមួយនឹង ក្លឹបយក្សអេស្បាញ
Real Madrid ក្នុងគោលបំណង ដើម្បីអាចធ្វើការផ្ទេរកីឡាករ Diaz មកកាន់ទឹកដី San Siro ឲ្យបាននៅរដូវក្តៅនេះ ។

កីឡាករវ័យ២១ឆ្នាំរូបនេះ ក៏ជាកីឡាករសំណព្វចិត្តរបស់ក្លឹប Real Madrid ផងដែរប៉ុន្តែជឿជាក់ថា ក្លឹបបានដាក់តម្លៃខ្លួន របស់កីឡាករ
រួចទៅហើយប្រសិនបើមានក្លឹបណា ចង់បានរូបគាត់នៅពេលនេះនោះ គឺប្រមាណជា៣០លានផោន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top