ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយ បន្ទាប់ពីប្រកួតចាញ់ ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងលទ្ធផល ១០ទល់០នៃជើងទី២ ខណៈជើងទី១ ចាញ់១៤ទល់០ នាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១សម្រាប់ការរប្រកួតសន្សំពិន្ទុក្នុងពូល C ជុំទី២នៃ 2022 FIFA World Cup qualification – AFC Second Round ទ្វីបអាស៊ីជុំទី២ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022)។
ក្នុងការប្រកួតនោះក្រុមកម្ពុជាចាញ់ក្រុមអ៊ីរ៉ង់ ០ទល់១០ នោះ ៤៥នាទីនៃតង់ទី ១ក្រុមអ៊ីរ៉ង់បាននាំមុខក្រុមកម្ពុជា ៤គ្រាប់ ទៅហើយលុះមកដល់តង់ទី២ អ៊ីរ៉ង់បានទាត់បាល់បញ្ចូលក្រុមកម្ពុជា បានចំនួន ៦គ្រាប់ថែមទៀត ហើយចប់ការប្រកួតកម្ពុជា ចាញ់ក្រុមអ៊ីរ៉ង់០ ទល់ ១០ ។ ៣ ប្រកួតនៃព្រឹត្តិការណ៍2022 FIFA World Cup qualification – AFC Second Round ៨ទល់០ ចាញ៉អ៊ីរ៉ាក់១ទល់ ៤ និងចាញ់បារ៉ែន០ទល់១០ កាលពីជំនួបនៅជើងទី១ កម្ពុជាចាញ់បារ៉ែន០ទល់១៤ឯណោះ តាមការកត់សម្គាល់ការប្រកួត ជាមួយអ៊ីរ៉ង់លើកនេះកម្ពុជា លេងបានប្រសើរជាងជំនួបលើកមុន ។
គ្រូបង្វឹកអ៊ីរ៉ង់លោក Dragan Skosic បានថ្លែងក្នុងសន្នសីទកាសែត ក្រោយបញ្ចប់ការប្រកួតថា យើងពិតជាមានការអាណិតអាសូរ ដែលគូប្រកួតរបស់យើងខ្សោយ ។ លោកបន្តថា ក្រុមរបស់អ៊ីរ៉ង់ពិតជាលេង ដោយមានសមត្ថភាពខ្ពស់ជាងគូ ប្រកួតក្រុមរបស់អ៊ីរ៉ង់ បានលេងហើយអាចបញ្ចប់ ការប្រកួតដោយលទ្ធផលពេញចិត្ត។
ក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅបន្តលេងមួយប្រកួតទៀត ជាមួយក្រុមអ៊ីរ៉ាក់ដើម្បី ប្រជែងយកចំណាត់ថ្នាក់លេខ ១ ក្នុងខណៈដែលក្រុមកម្ពុជា ត្រូវវិលត្រឡប់មកផ្ទះវិញនោះ ៕
ដោយ៖ លី ភីលីព