កីឡា

គ្រូបង្វឹកថ្មី​នៃ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ ចាប់ផ្ដើមពិនិត្យមើលកីឡាករត្រៀម SEA GAMES 2021

ភ្នំពេញ៖​បន្ទាប់ពីការបញ្ចប់​ការធ្វើចត្តាឡីស័កគ្រូបង្វឹកថ្មី​នៃ ក្រុមជម្រើសជាតិកម្ពុជា​ជាជនជាតិជប៉ុន លោក Ryu Hirose ចាប់ផ្ដើមពិនិត្យរកកីឡាករល្អៗ ​ដើម្បីប្រមូលផ្ដុំហ្វឹកហាត់​ក្នុងក្រុមជម្រើសជាតិត្រៀមជម្រុះ World Cup និងព្រឹត្តិការណ៍ការប្រកួត SEA GAMES ២០២១នៅប្រទេសវៀតណាម។

ប្រភពដ៏ជិតស្និតបានបង្ហើបថា លោក​Ryu Hirose​ ថ្មីៗនេះបានចុះសង្កេតមើលការហ្វឹកហាត់​របស់កីឡាករតាមក្រុមមួយចំនួន​ នៅលីគកំពូលកម្ពុជា។ ក្រៅពីនេះលោកក៏បានទស្សនា​ការប្រកួតដោយផ្ទាល់ជាពិសេស​ជំនួបដែលគ្រប់គ្នារវាង បឹងកេត ជាមួយ ភ្នំពេញក្រោន ក្នុងការប្រកួតសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជាក្នុងពានរង្វាន់ដដែលនេះ កម្ពុជា នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី៣ ខែមិថុនា បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នៅថ្ងៃទី១១ ខែមិថុនា លើទឹកដីកណ្ដាល នាប្រទេសបារ៉ែន ។

លោក Ryu Hirose ចូលមកជំនួសលោកFelix G- Dalmas ដែលជាគ្រូជនជាតិអាហ្សង់ទីន​របស់ក្រុមជម្រើសជាតិកម្ពុជា ដែលមិនបន្តកុងត្រា​ជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទោះបីលោក Keisuke Honda នៅជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងថានៈជាអ្នកចាត់ការទូទៅដដែលនោះ ។

លោក Ryu Hirose គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំគឺលោក កើត១៩ មេសា ឆ្នាំ១៩៥៦ ៕

Most Popular

To Top