លោក Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បាននិយាយថាអ្នកគាំទ្របានគិតថាក្រុមរបស់លោកជាអ្នកឈ្នះពានរង្វាន់ Euro 2020 នេះទៅហើយ បើទោះមិនទាន់បានប្រកួតក៏ដោយ។
ប្រាកដណាស់ក្រុមម្ចាស់ជើងឯកពានរង្វាន់ FIFA World Cup 2018 ខាងលើនេះ ត្រូវបានមតិជាទូទៅមើលឃើញថាមានសមត្ថភាពលេចធ្លោជាងគេក្នុងការយកពានរង្វាន់ Euro 2020 នេះ។ បើទោះជាពួកគេស្ថិតនៅពូលជាមួយក្រុមខ្លាំងៗដូចជាអាល្លឺម៉ង់ និងព័រទុយហ្គាល់ក៏ដោយ ក៏អ្នកគាំទ្រនៅតែមើលឃើញថាបារាំង នឹងឡើងទៅវគ្គបន្ដ លើកពានរង្វាន់នេះបានដែរ។

ចំពោះមតិនេះលោក Deschamps ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា៖ “អ្នកគាំទ្ររបស់យើងបានគិតថាយើងឈ្នះវាបាត់ទៅហើយ។ យើងមានកីឡាករមានគុណភាព ទេពកោសល្យ និងកម្រិតលេងខ្ពស់ ប៉ុន្តែក៏នៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើផងដែរ”៕ ប្រភព៖ សប្បាយ
