កីឡាករខ្សែប្រយុទ្ធវ័យចំណាស់ CR7 ដែលបានស៊ុតបញ្ចូលទីបាល់ពិន័យ១១ម៉ែត្ រនិងបាល់បញ្ចូលទី១គ្រាប់ផ្សេងទៀតកាលពីប្រកួតយប់មិញ យកឈ្នះជម្រើសជាតិហុងគ្រី ហើយនោះគឺត្រូវបានគេដឹងថា បានបំបែកកំណត់ត្រាជាច្រើនផងដែរ។

កីឡាករ Cristiano Ronaldo នៅពេលនេះបានក្លាយទៅជាកីឡាករដែលអាចស៊ុតបញ្ចូលទីបានច្រើនបំភុត នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ុបមួយនេះហើយបន្ថែម លើសពីនេះគឺបានក្លាយទៅជាកីឡាករ ដំបូងដែលអាចបង្ហាញខ្លួននៅក្នុង ការប្រកួតពានរង្វាន់អ៊ឺរ៉ូដល់ទៅ៥ដង ជាប់គ្នាផងដែរ។

កីឡាកររូបនេះបានបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិគ្រប់ព្រឹត្តិការណ៍អ៊ឺរ៉ូទាំងអស់គិត ចាប់តាំងតែពីពេលដែលប៉ទូយហ្គាល់ បានធ្វើជាម្ចាស់ផ្ទះពានរង្វាន់នេះកាលពីឆ្នាំ២០០៤ ហើយគាត់នៅតែមានឈ្មោះជាកីឡាករ ខ្សែប្រយុទ្ធជួរមុខរបស់ក្រុម អស់រយៈពេល១៧ឆ្នាំមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
