កីឡាករប្រធានក្រុមរបស់ជម្រើសជាតិអ៊ីតាលី Chienllini អាចបំពេញភារកិច្ចបានយ៉ាងល្អ២ប្រកួតកន្លងមកនេះ ហើយជាពិសេស
ការប្រកួតយប់មិញដែលអាចជួយ ឲ្យក្រុមយកជ័យជំនះលើក្រុមស្វីស ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ផងដែរ ត្រឹមតែតង់ទី១ប៉ុណ្ណោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រោយចប់ការប្រកួតកីឡាករ Giorgio Chiellini ត្រូវបានគេដឹងថាបានទទួលរងរបួស ហើយតាមការបញ្ជាក់
របស់គ្រូបង្វឹកក្រុមលោក Roberto Mancini កីឡាករខ្សែការពាររូបនេះនឹងត្រូវបន្តតាមដានរបួសនេះ នៅឡើយដើម្បីអាចបញ្ជាក់ថាគាត់អាចបន្តលេងនៅប្រកួតក្រោយ បានឬយ៉ាងណា។
លោក Mancini បានបន្តទៀតថាលោកសង្ឃឹមថា នឹងមិនមានអ្វីធំដំនោះទេសម្រាប់របួសរបស់ Chiellini ប៉ុន្តែទោះបី ជាយ៉ាងណាក្តីលទ្ធផលយ៉ាងណានោះគឺនឹងអាចធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះហើយ។
ប្រែសម្រួល៖ស៊ុនលី
