កីឡា

Bernardeschi នឹងដើរចេញ ពីក្លឹបបន្ទាប់ពី Chiellini និង Dybala

The goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Federico Bernardeschi នឹងបានក្លាយទៅជាកីឡាករម្នាក់ទៀត នឹងត្រូវចាកចេញពីក្លឹប Juventus នៅរដូវក្តៅនេះ បន្ទាប់ពីកីឡាករជើងចាស់ Giorgio Chiellini និងកីឡាករ Paulo Dybala ។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លឹប Juventus កាលពីឆ្នាំ២០១៧ពីក្លឹប Fiorentina ហើយបានទទួលបាន ស្នាដៃយ៉ាងល្អទាំងក្លឹប និងជម្រើសជាតិផងដែរ អំឡុងពេលនេះ ដោយក្នុងនោះ មានទាំងការលើកពាន Serie A ចំនួន៣ដង និងពានរង្វាន់អឺរ៉ូឆ្នាំ២០២០ ជាមួយនឹងក្រុមអ៊ីតាលី ផងដែរ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីពេលវេលា ត្រូវបានខិតចូលដល់ទីបញ្ចប់ ខណៈដែលកីឡាករ និងកីឡាដ្ឋាន Allianz Stadium មិនអាចឈានទៅដល់ការបន្តកុងត្រាថ្មី ដែលនឹងត្រូវផុតសុពលភាព នៅក្នុង ថ្ងៃទី៣០ ខែមិថុនាខាងមុខនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top