កីឡា

Spurs កំពុងចាប់អារម្មណ៍ ខ្សែប្រយុទ្ធឆ្នើមម្នាក់ មកពីលីគបារាំង

កីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្លឹប Rennes ម្នាក់ ដែលមានឈ្មោះថា Martin Terrie នៅរដូវក្តៅខាងមុខនេះ កំពុងក្លាយទៅជាគោលដៅ របស់ក្លឹបធំៗមួយចំនួននៅអឺរ៉ុប ដែលក្នុងនោះមានទាំងក្លឹប អង់គ្លេស Spurs ផងដែរ។

គ្រូបង្វឹក Spurs លោក Antonio Conte ត្រូវបាន The Foot Mercato ជឿជាក់ថា ពិតជាចង់បានកីឡាករវ័យ២៥ឆ្នាំរូបនេះ យ៉ាងខ្លាំង ដើម្បីយកមកជួយដល់តំបន់ ប្រយុទ្ធរបស់ក្លឹប នារដូវកាលក្រោយ។

គួរឲ្យដឹងដែរថាទំរង់លេងរបស់ Terrier នៅរដូវកាលនេះពិតជាខ្លាំង គួរឲ្យទាក់ទាញបំផុត ដោយអាចបង្ហាញខ្លួនបាន៣៦ដង នៅលីគកំពូលបារាំង និងស៊ុតបញ្ចូលទីបាន២៤គ្រាប់មកហើយ សម្រាប់រដូវកាល២០២១-២០២២ កន្លងទៅថ្មីៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top