គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Gattuso នៅសប្តាហ៍នេះបានក្លាយទៅ ជាបុគ្គលដែលនាំមុខគេទៅវិញចំពោះ ការចរចាមកទទួលយកតំណែង ជាគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs វិញក្រោយពេលដែលកិច្ចពិភាក្សាជាមួយ នឹងលោក Fonseca បែរជាបានត្រឹមបរាជ័យទៅវិញ។the Goal បានឲ្យដឹងថា Spurs កំពុងតែពិចារណាហើយ ក៏កំពុងពិភាក្សាផងដែរជាមួយនឹងលោក Gennaro Gattuso ផងដែរអំពីគ្រប់លក្ខខណ្ឌដែល ក្លឹបអាចផ្តល់ឲ្យនិងការទាមទារ របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ។
តាមពិតគ្រូបង្វឹកលោក Paulo Fonseca សញ្ជាតិប៉ទុយហ្គាល់រូបនេះ នឹងត្រូវគេប្រកាសហើយថានឹងក្លាយជាគ្រូបង្វឹករបស់ Spurs នៅសប្តាហ៍នេះប៉ុន្តែអ្វីៗបានបរាជ័យ ត្រឹមនាទីចុងក្រោយទៅវិញ។កិច្ចព្រមព្រៀងជាពាក្យសំដីត្រូវបានធ្វើឡើង រួចរាល់ប៉ុន្តែអស់រយៈពេលជាង១សប្តាហ៍ ចុងក្រោយ Spurs និងលោក Fonseca បែរជាបានជួបបញ្ហាមិនពេញចិត្តគ្នាទៅនឹង ចំណុចមួយចំនួនទៅវិញនៅនាទី ចុងក្រោយ៕ប្រែសម្រួល៖ស៊ុនលី