កីឡា

Man UTD ហ៊ាន៥០លានផោន សម្រាប់ Varane តែបានត្រឹមបដិសេធ

ក្លឹបបិសាចក្រហម Man UTD ត្រូវបាន The Goal ចេញផ្សាយថា នឹងត្រូវសាកល្បងក្នុងការដេញថ្លៃ យកកីឡាករខ្សែ ការពារបារាំង Varane ជាមួយនឹងសំណើរ ក្នុងទំហំថ្មីមួយទៀត ។

ចុងក្រោយនេះ ក្លឹបត្រូវបាន Real Madrid បដិសេធមិនព្រមទទួលយក សំណើរជាប្រាក់តម្លៃ៥០លានផោន ឡើយសម្រាប់កីឡាកររូបនេះ ហើយជឿជាក់ថា ក្លឹបអេស្បាញបាន ដាក់លក្ខខណ្ឌ មួយជាមួយនឹង តម្លៃដ៏ច្រើនជាងនេះ។

ក្រៅតែពីកំពុងចរចា ជាមួយនឹង Sergio Ramos ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករគ្មាន តម្លៃខ្លួនហើយនោះ ក្លឹបបិសាចក្រហម Man UTD ក៏ជឿជាក់ដែរថា នឹង កំពុងចរចា ដើម្បីនាំយកឲ្យបានកីឡាករ Varane ម្នាក់ទៀតផងដែរ សម្រាប់រដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top