កីឡា

Ferdinand ៖ Depay មានអាយុតិចពេក ពេលនៅជាមួយនឹង Man UTD

វិរ់ៈបុរសក្លឹបបិសាចក្រហម និងជាអតីតកីឡាករ ខ្សែការពារឆ្នើមអង់គ្លេស លោក Rio Ferdinand នៅសប្តាហ៍នេះបានធ្វើ
ការលើកឡើងមួយពាក់ ព័ន្ធទៅនឹងទំរង់លេង របស់កីឡាករខ្សែប្រយុទ្ធ ហូឡង់ Memphis Depay។

Ferdinand បានធ្វើការពន្យល់ថា Depay បានបរាជ័យពេលនៅជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក៏ដោយសារតែ
បញ្ហាមួយប៉ុណ្ណោះទោះបី ជាបច្ចុប្បន្នលោកបានពណ៍ថា ជាកីឡាករដ៏អស្ចារ្យម្នាក់ សម្រាប់ជម្រើសជាតិនិងក្លឹប Lyonដែលគាត់កំពុង
លេងឲ្យ ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ ត្រូវបានគេទទួលស្គាល់ថា បច្ចុប្បន្ននេះគឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ ក្នុងតំបន់អ៊ឺរ៉ុប និងពានរង្វាន់របស់អ៊ឺរ៉ុប
ដែលកំពុងតែដំណើរការទៅ និងកំពុងពាក់អាវលេខ១០ សម្រាប់ក្រុមជម្រើសជាតិផង ។

លោក Ferdinand បាននិយាយបែបនេះថា ពេលនេះគាត់អស្ចារ្យណាស់ ប៉ុន្តែពេលវេលាដែលពេលគាត់ នៅ Old Trafford ជាពេលវេលា
ដែលគាត់មានអាយុវ័យក្មេងពេក ទាំងបទពិសោធផងជាពិសេស ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top