លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានការលេងបានត្រឹមស្មើជាមួយ ក្រុមស្កុតឡែននេះ គឺជាបទពិសោធមួយ ដែលក្រុមត្រូវរៀនសូត្រ សម្រាប់ប្រកួតបន្ទាប់។
អង់គ្លេស ធ្វើមិនបានល្អសោះ សម្រាប់ប្រកួតទី២នៅ Euro 2020 នេះ ដោយពួកគេព្យាយាម បង្កើតឱកាសដែរ តែមិនអាចសម្រេចទីបានឡើយ។ រហូតដល់ចប់ការប្រកួត ក្រុមទាំងពីរនេះចែកគ្នាម្នាក់ មួយពិន្ទុប៉ុណ្ណោះ ដែលធ្វើឱ្យការប្រកួតត្រូវចាំមើលប្រកួតទី៣បន្ដទៀត។

ក្រោយពីចប់ការប្រកួតនេះទៅ លោក Gareth Southgate បាននិយាយថា កីឡាករត្រូវរៀនពីកំហុស ដែលបានកើតឡើងក្នុងប្រកួតនេះ។ ក្រុមត្រូវបន្ដប្រឹងប្រែងទៀត សម្រាប់ប្រកួតទី៣ ហើយត្រូវតែស្វែងរកជ័យជម្នះ ឱ្យក្រុមផងដែរ៕ ប្រភព៖ សប្បាយ
