កីឡា

ផ្លូវការ Ashley Young ត្រឡប់មក Aston Villa វិញ

កីឡាករវ័យ៣៥ឆ្នាំ Ashely Young ដែលត្រូវបានគេដឹងថា នឹងចាកចេញពីក្លឹបជើងឯកអ៊ីតាលី Inter Milan នោះត្រូវបាន the Goal ប្រកាសជផ្លូវការហើយថា នឹងត្រូវចូលរួមជាមួយ នឹងក្លឹបចាស់របស់ខ្លួនវិញ ហើយនៅអង់គ្លេសគឺ Aston Villa។

តាមពេលវេលាកំណត់ Young នឹងបញ្ចប់ទៅនៃកុងត្រា ជាមួយនឹង Inter Milan នៅចុងខែមិថុនានេះហើយ ជាក់ស្តែងកុងត្រាជាមួយនឹង Aston Villa ក៏បានធ្វើឡើងរួចរាល់ហើយដែរទាំងក្លឹប និងកីឡាករផ្ទាល់ ក៏បានបញ្ជាក់ដូចគ្នា អំពីព័ត៌មាននេះ។

គួរឲ្យដឹងដែរថាកុងត្រា ជាមួយនឹង Villa នឹងមានរយៈពេលតែ១ឆ្នាំប៉ុណ្ណោះទោះបីជាកាលពីមុនធ្លាប់បានរស់នៅទីនេះ អស់រយៈពេល៤ឆ្នាំមុន បានផ្ទេរទៅលេងនៅ Man UTD កាលពីឆ្នាំ២០០៧៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top