កីឡា

គ្រូ​អង់គ្លេស ​ថា​នឹង​យក​ជ័យជម្នះ​មក​វិញ​ សម្រាប់​ប្រកួត​ក្រោយ​

​លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​ការ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ ​ក្រុម​ស្កុតឡែន​នេះ គឺ​ជា​បទ​ពិសោធ​មួយ​ ដែល​ក្រុម​ត្រូវ​រៀន​សូត្រ​ សម្រាប់​ប្រកួត​បន្ទាប់។

​អង់គ្លេស ​ធ្វើ​មិន​បាន​ល្អ​សោះ​ សម្រាប់​ប្រកួត​ទី​២​នៅ Euro 2020 ​នេះ ​ដោយ​ពួកគេ​ព្យាយាម ​បង្កើត​ឱកាស​ដែរ តែ​មិន​អាច​សម្រេច​ទី​បាន​ឡើយ។ ​រហូត​ដល់​ចប់​ការ​ប្រកួត ក្រុម​ទាំង​ពីរ​នេះ​ចែក​គ្នា​ម្នាក់ ​មួយ​ពិន្ទុ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ត្រូវ​ចាំ​មើល​ប្រកួត​ទី​៣​បន្ដ​ទៀត។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ លោក Gareth Southgate ​បាន​និយាយ​ថា​ កីឡាករ​ត្រូវ​រៀន​ពី​កំហុស ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រកួត​នេះ។ ​ក្រុម​ត្រូវ​បន្ដ​ប្រឹងប្រែង​ទៀត​ សម្រាប់​ប្រកួត​ទី៣ ​ហើយ​ត្រូវ​តែ​ស្វែង​រក​ជ័យជម្នះ ​ឱ្យ​ក្រុម​ផង​ដែរ៕ ប្រភព៖ សប្បាយ

Most Popular

To Top