កីឡាករ Kieran Tierney ត្រូវបានគេដឹងថាគឺកាន់តែខិតជិត ក្នុងការចុះកុងត្រារយៈពេល៥ឆ្នាំហើយ ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដែលមានន័យថា កីឡាករស្កុតឡែនរូបនេះ នឹងអាចមានវត្តមានជាមួយនឹង Emirates រហូតដល់ឆ្នា២០២៦។

បុរសដែលបានដើរតួនាទី ជាកីឡាករខ្សែការពារស្លាបឆ្វេងរូបនេះ បានក្លាយទៅជាកូនសោរដ៏សំខាន់ របស់ក្លឹបកាំភ្លើងធំ Arsenal ចាប់តាំងតែពីការមកដល់ដំបូង ក្នុងនាមជាកីឡាករខ្ចីជើង កាលពីឆ្នាំ២០១៩ ហើយបានបន្តជាជម្រើសដំបូង របស់លោកគ្រូបង្វឹកក្លឹប Mikel Arteta រហូតមក។
បច្ចុប្បន្នកីឡាករវ័យ២៤ឆ្នាំរូបនេះ កំពុងមានកាតព្វកិច្ចក្នុងការ ជួយជម្រើសជាតិស្កុតឡែន នៅក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០២០នៅឡើយ ប៉ុន្តែជឿជាក់ថា នឹងអាចទទួលបានកុងត្រាដ៏គួរឲ្យពេញចិត្តមួយ រយៈពេលវែងជាមួយនឹង Arsenal មិនខានក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
