កីឡា

CR7 បំបែកកំណត់ត្រា គ្រាប់បាល់ របស់ Klose នៅក្នុងព្រឹត្តិការណ៍ អ៊ឺរ៉ូឆ្នាំនេះ

តារាឆ្នើមរបស់ក្លឹប Juventus និងជាកីឡាករជម្រើសជាតិ ប៉ទុយហ្គាល់ CR7 បានក្លាយទៅជាប្រធានបទថ្មីទៀតហើយ នៅក្នុងការប្រកួត ជាមួយនឹងអាល្លឺម៉ង់ កាលពីយប់មិញ និងជាពិសេសក្រោយស៊ុតបញ្ចូលទី បាន១គ្រាប់ទៀតផងដែរ។

CR7 បានបំបែកកំណត់ត្រាមួយទៀត ស្មើទៅនឹងចំនួនគ្រាប់ដែលអតីតកីឡាករ អាល្លឺម៉ង់ Miroslva Klose នៅក្នុងព្រឹត្តិការណ៍ប្រកួត ពានរង្វាន់ពិភពលោកនិង អ៊ឺរ៉ូ បញ្ចូលគ្នាដោយទាំងពីរនាក់ អាចរកបានដល់ទៅ១៩គ្រាប់ដូចគ្នា។

តែទោះបីជាយ៉ាងណាក្តីយប់មិញនេះកីឡាករ CR7 មិនអាចជួយអ្វីបានច្រើនដល់ប៉ទុយហ្គាល់ឡើយ ដោយបានត្រឹមបរាជ័យទៅលើក្រុមអាល្លឺម៉ង់ ក្នុងលទ្ធផលបញ្ចប់ការប្រកួត ៤ទល់នឹង២៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top