កីឡា

Barcelona ចង់លក់ Trincao ចេញក្នុងតម្លៃ​​ ២៦លានផោន

the Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona គឺគ្រោងផែនការ រួចរាល់ហើយ ក្នុងការលក់កីឡាករ អន្តរជាតិព័រទុយហ្គាល់ វ័យក្មេង ដែលមានឈ្មោះថា Trincao គឺជាកីឡាករ ជំនាញប្រយុទ្ធស្លាប ។

ក្លឹបអេស្បាញមួយ នេះ បច្ចុប្បន្នមានជម្រើស ច្រើនណាស់ ក្នុងការជ្រើសយកកីឡាករឆ្នើម ពីបញ្ជីរបស់ខ្លួនទាំង នៅក្នុងឈុតវ័យក្មេងដុះចេញពីក្លឹបខ្លួនឯង ផ្ទាល់ក្តីប៉ុន្តែជឿជាក់ថា នឹងសម្រេចចិត្តលក់កីឡាករ វ័យ២១ឆ្នាំរូបនេះចេញ រំពឹងថានឹងអាចប្រមូលលុយ បានមួយចំនួនធំសិន។

ទោះបីជាយ៉ាងណាក្តីក្លឹប មិនបានដាក់តម្លៃខ្លួនកីឡាករ Trincao រូបនេះទាបនោះឡើយពោល គឺរហូតទៅដល់៣០លានអ៊ឺរ៉ូ ឬប្រមាណ ជា២៦លានផោន ហើយក្នុងនោះជឿជាក់ថា ក្លឹបនៅលីគកំពូលអង់គ្លេស មួយចំនួន កំពុងបង្ហាញចំណាប់អារម្មណ៍ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top