កីឡា

ក្រុមជើងខ្លាំង៤ ក្រុមរកបាន៣ពិន្ទុដូចគ្នា ជើងចុងក្រោយ ក្នុងពូល នៃការប្រកួត Euro ២០២០ បន្ទាប់ពី យកឈ្នះគូប្រកួត

Euro ២០២០ ៖ក្រុមបាល់ទាត់ជម្រើសជាតិទំាង៤ក្រុមដែលស្ថិតនៅក្នុងពូលB និងពូល C ជើងទី៣ដណ្តើមបាន៣ពិន្ទុរៀងៗខ្លួនពីគូប្រកួតនៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២១។

សម្រាប់ពូលB ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាកក្នុងលទ្ធផល៤ទល់នឹង១ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ហ្វាំងឡង់ជើងទី៣ក្នុងលទ្ធផល២ទល់នឹង០។

ចំណែកសម្រាប់ពូលC ក្រុមបាល់ទាត់ជម្រើសជាតិហូល្លង់យកឈ្នះ ក្រុមបាល់ទាត់ជម្រើសជា តិម៉ាសេដូនខាងជើងក្នុងលទ្ធផល៣ទល់នឹង០ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសឈ្នះក្រុមបាល់ទាត់ ជម្រើសជាតិអ៊ុយក្រែន ជើងទី៣ក្នុងលទ្ធផល១ទល់នឹង០៕

Most Popular

To Top