កីឡា

Calhanoglu ចាកចេញពី AC Milan ចូលរួមគូប្រជែង Inter Milan

ក្លឹបជើងឯកអ៊ីតាលី Inter Milan កំពុងត្រូវបានគេដឹងថា ចាំបាច់ត្រូវការកីឡាករឆ្នើមម្នាក់ ជំនាញខាងបង្កើត ឱកាសមកចូលរួម
ក្លឹបឲ្យបាននៅរដូវកាលក្រោយ ហើយចំពេលដែលកីឡាករ Calhanoglu កំពុងមានឈ្មោះជាកីឡាករគ្មាន តម្លៃខ្លួនផងនោះកិច្ចការងារ
នេះត្រូវបានគេជឿជាក់ថាចាប់ផ្តើម ដំណើរការយ៉ាងរលូន។

កីឡាករ Hakan Calhanoglu ត្រូវបាន the Goal ចេញផ្សាយថាបានអះអាងថា ខ្លួនរូបគាត់ផ្ទាល់នឹងធ្វើដំណើរចាកចេញពី AC Milan
ទៅចូលរួមជាមួយនឹង Inter Milan ដែលជាក្លឹបគូប្រជែងហើយនៅរដូវកាលក្រោយ ហើយតំណែងនេះត្រូវបានគេមើលឃើញដែរថាដើម្បីជំនួស កីឡាករ Christian Eriksen។

កីឡាករខ្សែបម្រើប្រយុទ្ធតួកគីរូបនេះ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញបែបនេះថា ខ្ញុំបានព្រមព្រៀងជាមួយនឹង Inter Milan រួចហើយហើយ ខ្ញុំនឹងធ្វើការចុះកុងត្រាជាមួយគ្នា នៅថ្ងៃអង្គារនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top