The Goal នៅថ្ងៃនេះបានចេញផ្សាយថា កិច្ចចរចាគ្នាមួយនឹងអាចធ្វើឡើង រវាងក្លឹបមេឃខៀវ Man City ម្ចាស់ពានរង្វាន់រដូវកាលមុនជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs ដើម្បី
អាចធ្វើការដោះដូរជាមួយ នឹងកីឡាករខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane៕
ប្រភពដដែលបានសរសេរទៀតថា Man City នឹងសុំចរចាតាមរយៈការដោះដូរកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus ពីព្រោះថាកីឡាករ Kane នឹងអាចមានតម្លៃខ្លួនកប់ ពពក ឬរហូតទៅដល់ ១០០លានផោន។
គួរឲ្យដឹងដែរថា Jesus ទើបតែបានបញ្ចប់ទៅរដូវកាលទី៥ ហើយជាមួយនឹងក្លឹប Man City និងបានរកបាន ៩គ្រាប់ផងដែរកាលពីរដូវកាលមុន បន្ទាប់ពីបានរកបានដល់ទៅ ១៤គ្រាប់ កាលពីរដូវកាលចាស់ ២០១៩-២០២០៕ ប្រែសម្រួល៖ស៊ុនលី

