កីឡា

Sterling ថា​ អង់គ្លេស​មិន​ព្រឺរោម​ឡើយ ទោះ​ប៉ះ​បារាំង ព័រទុយហ្គាល់​ ឬ​អាល្លឺម៉ង់ ​នៅ​វគ្គ​១៦​ក្រុម

Raheem Sterling បាន​​និយាយ​ថា អង់គ្លេស​​មិន​ខ្លាច​នឹង​ប្រឈម​មុខ​ជាមួយ​បារាំង ព័រទុយហ្គាល់​ឬ​អាល្លឺម៉ង់​​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ពាន Euro ២០២០ ឡើយ បន្ទាប់​ពី​ពួក​គេ​បាន​ឡើង​​ទៅ​ជុំ​បន្ទាប់។

នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ អង់គ្លេស​បាន​យក​ឈ្នះ​ឆេក ១-០ ដែល​ជា​ការ​​តែត​បញ្ចូល​ទី​របស់ Sterling នៅ​នាទី​ទី​១២ ខណៈ​ក្រូអាត​​​បំបាក់​ស្កុតឡែន ៣-១។ លទ្ធផល​នេះ​អង់គ្លេស​មាន​​៧​ពិន្ទុ​ឈរ​លេខ​មួយ​ក្នុង​ពូល D ឯ​ក្រូអាត​នៅ​លេខ​ពីរ។

តាម​ការ​រៀបចំ​ទុក​​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ អង់គ្លេស​នឹង​ត្រូវ​ជួប​ក្រុម​លេខ​២​ប្រចាំ​ពូល F។ ពូល F ដែល​មាន បារាំង ព័រទុយហ្គាល់​ ​អាល្លឺម៉ង់ និង​ហុងគ្រី​​ត្រូវ​លេង​​បង្គប់​ប្រកួត​ទី​បី​​នៅ​យប់​នេះ​ដើម្បី​ស្វែង​រក​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត។

Sterling បាន​បង្ហាញ​ជំហរ​ថា នៅ​ចំណុច​ខ្លះ​​គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​ល្អ​បំផុត ហើយ​​ចំណុច​រួម​ធំ​​នៃ​កម្មវិធី​ប្រកួត​មួយ​គឺ​ត្រូវ​ប្រជែង​ជាមួយ​ខ្លួន​ឯង។ ទោះ​ត្រូវ​ជួប​ក្រុម​ណា​ក៏​ដោយ ក៏​មិន​ខ្លាច​ដែរ៕ ប្រភព៖sabay​​​​

Most Popular

To Top