កីឡា

Arsenal ចង់សាកល្បងចរចា ជាមួយនឹង Sterling

The Goal នៅថ្ងៃនេះបានចេញផ្សាយថា តារាឆ្នើមរបស់ក្លឹបមេឃខៀវ Man City កីឡាករ Raheem Sterling ដែលមកដល់ពេលនេះមានកុងត្រា នៅសល់តែ២ឆ្នាំទៀតនោះ គឺកំពុងក្លាយជាគោលដៅ របស់ក្លឹបធំៗមួយចំនួន ទាំងនៅអង់គ្លេសនិងអ៊ឺរ៉ុប។

The Daily Star បានចេញផ្សាយដូចគ្នាដែរថា ក្នុងនោះក្លឹបអង់គ្លេសកាំភ្លើងធំ Arsenal ក៏កំពុងត្រៀមរៀបចំ ផែនការហើយផងដែរ ដើម្បីចរចានាំយក ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ មកកាន់ទឹកដី Emirates។

Man City បច្ចុប្បន្នបើទោះបីជាមិនទាន់មានកីឡាករ ខ្សែប្រយុទ្ធជួរមុខជំនួសតំណែង Aguero ឲ្យបានពិតប្រាកដនៅឡើយទេ ទោះបីជាកីឡាករខ្សែបម្រើប្រយុទ្ធ មានច្រើនទៅហើយក្តីដូចជា Gabriel Jesus, Raheem Sterling, De Bruyne ជាដើមដែលជាតំណែង ដ៏ចង្អៀតមួយសម្រាប់ Sterling គ្នុងការបង្ហាញខ្លួនឲ្យបានទៀងទាត់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top