កីឡា

ផ្លូវការ៖ Sterling ផ្ទេរមកចូលរួម Chelsea ក្នុងតម្លៃខ្លួន៤៧,៥លានផោន

បន្ទាប់ពីដំណឹងជាច្រើនខែ អំពីការចាកចេញរបស់កីឡាករ ខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling រួចមកទីបំផុតនៅថ្ងៃនេះក្លឹបតោខៀវ Chelsea បានប្រកាសជាផ្លូវការហើយថា បាននាំយកកីឡាករអង់គ្លេស មាឌតូចរូបនេះមកចូលរួមក្លឹប ក្នុងតម្លៃខ្លួនប្រមាណជា៤៧,៥លានផោន។

Sterling នឹងធ្វើការពិនិត្យសុខភាពនៅថ្ងៃនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ទេរមកចូលរួម Stamford Bridge ហើយនឹងចាប់ផ្តើមធ្វើការភ្លាម ជាមួយនឹងគ្រូបង្វឹកលោក Thomas Tuchel ក្នុងតួនាទីដ៏សំខាន់មួយ របស់ក្លឹបបន្ទាប់ពីការចាកចេញរបស់ Lukaku ត្រឡប់ទៅ Inter Milanវិញ។

កីឡាករវ័យ២៧ឆ្នាំរូបនេះអាចរកគ្រាប់ បាល់បានជាង១០០គ្រាប់ ក្នុងពេលបង្ហាញខ្លួននៅ Man City ហើយអាចលើកពានរង្វាន់ជូនក្លឹបចំនួន១០មកហើយមុនពេល ដែលសម្រេចចិត្តចាកចេញមក Chelsea នៅពេលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top