កីឡា

Liverpool កំពុងតាមចែចង់កីឡាករម្នាក់ ត្រូវបានប្រដូចទៅនឹង Kevin de Bruyne

The Mirror នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool បានឈានទៅដល់កាន់តែជិត នឹងការចុះកុងត្រាជាមួយនឹងកីឡាករ ខ្សែបម្រើប្រយុទ្ធ Kacper Kozlowski ដែលត្រូវបានគេប្រដូច ទំរង់លេងដ៏ល្អរបស់គាត់ ទៅនឹងកំពូលកីឡាករ Kevin de Bruyne ។

កីឡាករ Kozlowski វ័យទើបតែ១៨ឆ្នាំនៅក្នុងខែតុលានេះបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Pogon Szczecin ប្រទេសប៉ូឡូញនិងធ្លាប់បង្ហាញឲ្យក្រុមជម្រើសជាតិ ជាច្រើនដងមកហើយដែរដោយក៏ធ្លាប់បំបែកកំណត់ត្រា ជាកីឡាករវ័យក្មេងបំផុត នៅព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ ពេលប្រកួតប៉ះនឹងអេស្បាញ ក្នុងលទ្ធផល១ស្មើ។

ក្រៅតែពី Liverpool ហើយនោះសូម្បីតែក្លឹប Bayer Leverkusen និង AC Milan ក៏កំពុងបង្ហាញការពេញចិត្តចំពោះទំរង់លេង របស់កីឡាកររូបនេះខ្លាំងផងដែរ ប៉ុន្តែកីឡាករទំនងជាអាចសម្រេចចិត្តទៅចូលរួមក្លឹប ដែលអាចបង្ហាញជាញឺកញាប់ជាមុនសិនដូចជាក្លឹប Leipzig ឬ Salzburg ដែលក៏កំពុងទាក់ទងគាត់ដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top